This poem I wrote it in Khmer class. This poem I was talking about mother. I want to show people to be regretful to their mother.
Mother is our god.
ម្តាយមានធុរះជាក់ច្បាស់ក្រៃ ម្តាយមានហរទ័យនៃគាត់ថែរ
ម្តាយមានគុណធ៌មជាព្រះម៉ែ ម្តាយមានព្រះស្នេហ៍កូនហៅរក។
ម្តាយស្ម័កគ្រថែរកូនអោយធំធាត់ ម្តាយព្រួយម្តាយគិតសួរដើររក
ដល់មានពីសីស្ងួនពន្លក ម្តាយតែងរាបរកទោះក្រក្រី។
ថ្វីមម្តាយអភ័ព្វខ្វាក់គរថ្លង់ ម្តាយតែងហ៊ានបង់ទ្រព្យសម្តី
ដល់កូនសម្លាញ់ដែលថ្នមបី ម្តាយប្រោសប្រណីដាស់ប្រដៅ។
ម្តាយផ្តល់មន្តទេពព្រមចំណេះ ដំបូងគាត់ចេះខ្លាចកូនខ្លៅ
កូនស្រាយនាំយកជាសំពៅ ត្រាច់ចរតាមផ្លូវដោយលំអាន។
វិជ្ជាដំបូងគាត់បានផ្ទេរ ចូរកូនឃ្នាស់គ្នេរខំគ្រប់ប្រាណ
ទោះមានឧប្បស្គអប្បាលមាណ ជួយផ្សំរួញច្រាន់បានគ្រប់គ្នា។
បឋមវិជ្ជាគ្រាពូជ៍សាសន៏ ទ្រព្យម្តាយល្អល្អះចែកគ្រប់គ្នា
ជៀសក្តៅសៅហ្មងរងវេទនា សូមជោគជ័យជាមានរហូត។
អ្នកម្តាយមានធ៌មបួនប្រការ គ្រប់បុត្ររូបាមុនប្រសូត
ដាក់ក្នុងខ្លួនប្រាណរៀងរហូត ទល់ថ្ងៃប្រសូត្រកើតបេត្តី។
ម្តាយមានចិត្តបុណ្យធ្ងន់លើសលុប ទាំងថ្ងៃទាំងយប់ផ្តល់ចំណី
ដល់ស្ងួនធីតាបុត្រាក្តី ចិត្តម្តាយរំពៃគិតរំពឹង។
ពេលកូនឃ្លតឆ្ងាយម្តាយសែននឹក បានបាយភ្លេចទឹកអង្គុយធ្មឹង
ភ្លឹកឃើយគ្រាខ្លះលោះព្រលឹក កូនអញទេដឹងខ្លះអត់ខ្សោយ។
មេត្តាករុណាសង្ខារផង ម្តាយមានបំណងជាប់មុនក្រោយ
ធម៌នេះដកជាប់មិនដែលធ្លោយ មានមកយូរហើយពីក្នុងផ្ទៃ។
ពុទ្ធអង្គបរិយាម្តាយព្រះជិត អែបអននែបនិតពិតមានន័យ
ធុរះបំណងប៉ងយប់ថ្ងៃ ព្រះម្តាយថ្លាថ្លៃរកដូចគបាន។
មាតាព្រាបបានព្រះធរណីរ រុក្ចជាតិមូរមីរដុះសុខសាន្ត
ប្រទានសត្វលោកបានវិញ្ញាណ អ្នកម្តាយប្រៀបបានព្រះកល្យាណ។
អ្នកម្តាយមួយនេះពិតមានគុណ គុណនេះសែនធ្ងន់ទ្រមិនបាន
នាមជាទាវតាមកប្រោសប្រាណ ឲ្យពួកយើងបានមានជីវីត។
គុណអ្នកម្តាយនេះគ្មានអ្វីសង ប៉ុន្តែគាត់ផ្សងយើងសុខពិត
ឲ្យតែយើងចេះមានគំនិត គាត់មិនដែរគិតការឈឺចាប់។