Cause of losing land in Cambodia

          Khmer class this round, we focused on different period and Khmer ancient. We learned about different quotes, life, agriculture from different periods. Since, In the class I learned different thing so I just pick one topic and to share about which is the cause of losing land in Cambodia.

កត្តាដែលនាំឲ្យបាត់បង់ទឹកដីដ៏ធំធេង:

   ជម្លោះរាជវង្ស

     នៅពេលដែលរាជវង្សមានជម្លេាះជាមួយ គឺបណ្តាលឲ្យភ្លេច និងមិនសូវខ្វាយខ្វល់ជាមួយនិងទឹកដីប៉ុន្មាននេាះទេ ដែលបណ្តាលឲ្យសត្រូវ ឈ្លៀតឧកាសក្នុងការដណ្តើមទឹកដី។ដោយសារតែជម្លោះរាជវង្ស មេដឹកនាំខ្មែរខ្លះ បានទៅពឹងពាក់ប្រទេសជិតខាង ដោយសន្យាថា នឹងប្រគល់ទឹកដីឲ្យ បន្ទាប់ពីឈ្នះជម្លោះ។​

ការគ្រប់គ្រងពីអាណានិគមដទៃនិងកាត់ដីឲ្យ

        រយៈពេល​៦៧​ឆ្នាំ​ហើយ ដែល​ទឹកដី​កម្ពុជា​ក្រោម ស្ថិតក្រោម​ការគ្រប់គ្រង​របស់​វៀតណាម​។ អតីត​ខេត្ត​ខ្មែរ​ទាំង​២១​នេះ ត្រូវ​បារាំង​កាត់​ឲ្យ​វៀតណាម​នៅ​ថ្ងៃទី​០៤ មិថុនា ឆ្នាំ​១៩៤៩   ដើម្បី​លើកទឹកចិត្ត​វៀតណាម​ខាងត្បូង ប្រឆាំង​​កុម្មុយនីស្ត​វៀតណាម​ខាង​ជើង ដែល ដឹកនាំ​ដោយ លោក ហូ ជី​មិញ​។

ការគៀបសង្គត់ពីប្រទេសជិតខាង

        ដោយសារតែមានការគៀបសង្គត់ពីប្រទេសសៀម ទើបព្រះបាទជ័យជេស្ឋារត់ទៅពឹងពាក់ វៀតណាមដើម្បីឲ្យជួយដោះស្រាយបញ្ហាដោយព្រមទទួលយកបុត្រីរបស់ព្រះរាជាវៀតណាម មកធ្វើជាព្រះមហាសី។ ដើម្បី ដោះខ្លួនពីការគៀបសង្គត់ទើបព្រះអង្គប្រើនយោបាយនេះ ដើម្បីដោះខ្លួនប៉ុន្តែការដោះខ្លួនរបស់ព្រះអង្គបែរជានាំឥទ្ធិ​ព​ផល​អាក្រក់​ដល់​អ្នកជំនាន់ក្រោយ ។

កត្តាមនុស្សស្រី

         ដោយសារតែស្រឡាញ់ភរិយា​​ ដែលទ្រង់ត្រូវរៀបអភិសេកជាមួយទើបទ្រង់ព្រមទទួលនៅ សំណើរដែលព្រះរាជាវៀតណាម។ ដោយសារតែស្រឡាញ់ភរិយាក្មេងនិង អាចនិយាយថាចាញ់ ល្បិចរបស់ស្រ្តីវៀតណាមទើបទ្រង់ព្រមទទួលនូវសំណើទាំងឡាយរបស់ព្រះរាជាវៀតណាម ដែលជាបិតាក្មេក។

ការបោកប្រាស់

       វៀតណាម ចូលមកជួយខ្មែរធ្វើសង្គ្រាម។ ប៉ុន្តែ បន្ទាប់ពីសង្គ្រាមចប់ ពួកគេ មិនចាកចេញពីប្រទេសទៅវិញឡើយ។ កាលពីមុន វៀតណាម បានខ្ចីទឹកដីខ្មែរ៥ឆ្នាំ។ ប៉ុន្តែ បន្ទាប់ពី៥ឆ្នាំហើយ ពួកគេ បានសន្យាថា នឹងសងវិញក្នុងរយៈពេល ៥ឆ្នាំទៀត។ ជាអកុសល ព្រះបាទជ័យជេដ្ឋាទី២ បានសុគតទៅ។ ហើយខ្មែរព្យាយាមសុំទឹកដីមកវិញ តែសុំមិនបាន។

ពាក្យផ្ដាំ

          បើទោះបី​តាមច្បាប់​អន្តរជាតិ កម្ពុជា​មិនអាច​ទាមទារ​កម្ពុជា​ក្រោម​មកវិញ​ក៏ដោយ ប៉ុន្តែ លោក​សាស្ត្រាចារ្យ បាន​ផ្តាំ​ទៅ​ខ្មែរក្រោម​ទាំងអស់ កុំ​ឲ្យ​អស់សង្ឃឹម ហើយ​ត្រូវតែ​ពង្រឹង​វប្បធម៌ ប្រពៃណី និង​អត្តសញ្ញាណ​របស់​ខ្មែរ​។

ការលោភលន់ មាសប្រាក់

        ដោយសារតែកត្តាលោភលន់ចង់បានមាសប្រាក់ ទើ​បបណ្ដាលឲ្យមានការបែកបាក់ទៅ ជួយប្រទេសផ្សេង ដើម្បីទទួលបញ្ញើដែលគេឲ្យ។

សង្រ្គាមសងខាង

          សង្គ្រាម ក៏ជាកត្តាមួយដែរធ្វើឲ្យមានការបាត់បង់ដី ទៅកាន់ប្រទេសជិតខាង។ ជាក់ស្ដែង ដូចជាការបាត់បង់ដីទៅកាន់ថៃផ្ទាល់ ខេត្តដែលបានបាត់បង់គឺបាត់បង់ដោយសារតែ សង្រ្គាមដែលមានរវាងថៃនិងកម្ពុជាដូច្នេះហើយទើបខេត្តទាំងនោះត្រូវបានបាត់ទៅកាន់ប្រទេសថៃ​ រួមជាមួយនិងរបស់មានតម្លៃជាច្រើនដូចជាប្រាសាទ ទន្លេ វត្តនិង​ប្រជាជន។ល។

                                                                           សូមអរគុណ

I hope you enjoy reading this and understand something about Cambodia even though its written in Khmer. Thank you.

 

 

 

 

 

 

 

Khmer Grammar

In Khmer class, this round we had learned about Khmer grammar and to understand more specific of each one of them. Learning Khmer grammar is not easy because there is a lot of subjects and way to use those. In each class, we had divided into small groups or partners to research the different word classes. There are verb, noun, adjective, adverb, pronoun, preposition, and mores. My Khmer teacher assigns me to research about noun and the history of a noun. Researching about noun is seems to be easy, but we need

to put our effort and hard-working in order to finish those researches.

A noun is a word to identifies people, plants, places, things, ideas, and animals. In Khmer, there are eight types of noun, which six of them also exist in English and two of them do not exist in English. Those are:

Common noun

Proper noun

Collective noun

Gerund noun

Concrete noun

Abstract noun

Unknown

Unknown

 

If you want to know and understand more about them and the others two in Khmer, please click here !

កថិន

  • ពន្យល់ពាក្យ
  • កថិន គឺជាសំពត់ដែលទាយកប្រគេន ដល់ភិក្ខុសង្ឈក្នុងកថិនកាល
  • សេនាសនបច្ច័យៈ គ្រឿងដែលជាទីដេក ទីអង្គុយសម្រាប់ប្រគេនទៅដល់ព្រះសង្ឃ
  • គិលានបច្ច័យៈ ឱសថសម្រាប់ប្រគេនព្រះសង្ឃ
  • បិណ្ឌបាត្របច្ច័យៈ ចង្ហាន់សម្រាប់ប្រគេនទៅដល់ព្រះសង្ឃ
  • អាវាសណាៈ គ្រឿងការពារឫ ជាគ្រឿងបិទបាំង
  • បដិគ្គាហកៈ  ទាយក ទាយិកា
  • អនាមន្តចារោៈ ត្រាច់ទៅកាន់ទីដទៃ ដោយមមិនបាច់លាភិក្ខុផងគ្នាបាន មិនមានទោស
  • អសមាទានចារោៈ ត្រាច់ទៅដោយមិនបាច់យកត្រៃចីវរបានតាមត្រូវការ
  • គណភោជនំៈ ឆាន់ភោជនបាន
  • យាវទត្ថចីវរំៈ ទុកដាក់អតិរេកចីវាបានតាមត្រឹមត្រូវ
  • យោច តត្ថ ចីវរុប្បាទោ​​ សោ នេសំ ភវិស្សតិៈ ចីវរណាដែលកើតឡើងក្នុងអាវាសនោះ ចីវរនោះនឹងបានដល់ភិក្ខុនោះ
  • ប្រវត្តិក្នុងបថមពោធិកាល ព្រះបរមសាស្រ្តាទ្រង់ឲ្យភិក្ខុប្រើប្រាស់តែងបង្សុកូលចីវរ។ សម័យមួយ កាល ដែលទ្រង់គង់​ នៅវត្តជេតពន គឺជិតដល់ថ្ងៃ​ចូលវស្សាមានភិក្ខុ៣០អង្គ នៅស្រុកបាវាចង់មកថ្វាយបង្គំព្រះអង្គ ឲ្យបានមុន ថ្ងៃចូលវស្សា តេមិនទាន់ក៏ចូលវស្សពាក់កណ្ដាលផ្លូវនៅជនបទមួយ​។ លុះដល់ពាលចេញវស្សា ទើបភិក្ខុទាំង ៣០អង្គនើ និមន្តមកទៀត។ ពេលនើមានភ្លៀងធ្លាក់យ៉ាងច្រើន ភិក្ខុទាំងនោះទទឹកជោកសោយ ទឹកភ្លើង តែហេតុចង់ឃើញដូច្នោះ ក៏ទ្រង់ព្រះមេត្តាប្រោសអនុញ្ញាតឲ្យ ភិក្ខុក្នុងព្រះពុទ្ធសាសនាទាំងអស់ទទួល សំពត់កថិនដែលជាគហបតីចីវបាន ហើយទ្រង់បានអនុញ្ញាតឲ្យភិក្ខុ ដែលបានក្រាលក្រងនោះទទួល អនុមោទនាកថិន នោះបានអានិសង្ស ៥ ប្រការ។
  • ការប្រារព្ធ
    • បុណ្យនេះធ្វើបានតែរយៈពេល ២៩​ថ្ងៃប៉ុណ្ណោះ គឺចាប់ពីថ្ងៃ១រោចខែអស្សុជ ដល់ថ្ងៃ១៥កើតខែកត្ដិក ប្រគេនលោកក្រាលគ្រងនៅថ្ងៃណាមួយក៏បានដែរ។ ក្នុងពេលធ្វើបុណ្យកថិននេះ គេហៅថា​​​ រាថិនកាល ពាក្យសមញ្ញហៅថា​ រដូវកថិន
    • ក្នុងចន្លោះថ្ងៃ១រោចខែអស្សុជ ដល់ថ្ងៃ១៥កើតខែកត្ដិក ធ្វើក្នុងថ្ងៃណាមួយក៏បាន តែវត្តមួយធ្វើបានតែម្ដង
    • សំពត់ដែលជាអង្គកថិននោះបានតែស្បង់ ឫ ចីពរ ឫ សង្ឃាដី សំពត់ក្រៅពីនេះពុំបាន។ សំពត់ទាំងបីមុខ នេះយកទាំងអស់ពុំបាន យកបានតែមួយ។​ តែធម្មតាលោកអ្នកក្រាលគ្រងច្រើនយកសង្ឃាដីជាអង្គកថិន ព្រោះជាចីវរធំជាងគេ។
    • បុគ្គលអ្នកធ្វើគប្បីធ្វើឲ្យត្រូវតានវិន័យព្រះពុទ្ធ ហើយព្រះសង្ឃក៏គប្បីករោលគ្រង និង អនុមោទនា ឲ្យត្រឹមត្រូវតាមវិន័យព្រះពុទ្ធដែរ ទើប កើតជាកថិនពេញលក្ខណៈ។

This celebration is one of our Khmer traditional celebration, that people always celebration every year kind of last year ( October, November ).

ម្តាយ

This poem I wrote it in Khmer class. This poem I was talking about mother. I want to show people to be regretful to their mother. 

Mother is our god.

ម្តាយមានធុរះជាក់ច្បាស់ក្រៃ             ម្តាយមានហរទ័យនៃគាត់ថែរ

ម្តាយមានគុណធ៌មជាព្រះម៉ែ             ម្តាយមានព្រះស្នេហ៍កូនហៅរក។

ម្តាយស្ម័កគ្រថែរកូនអោយធំធាត់   ម្តាយព្រួយម្តាយគិតសួរដើររក

ដល់មានពីសីស្ងួនពន្លក                     ម្តាយតែងរាបរកទោះក្រក្រី។

ថ្វីមម្តាយអភ័ព្វខ្វាក់គរថ្លង់               ម្តាយតែងហ៊ានបង់ទ្រព្យសម្តី

ដល់កូនសម្លាញ់ដែលថ្នមបី                ម្តាយប្រោសប្រណីដាស់ប្រដៅ។

ម្តាយផ្តល់មន្តទេពព្រមចំណេះ          ដំបូងគាត់ចេះខ្លាចកូនខ្លៅ

កូនស្រាយនាំយកជាសំពៅ                ត្រាច់ចរតាមផ្លូវដោយលំអាន។

វិជ្ជាដំបូងគាត់បានផ្ទេរ                      ចូរកូនឃ្នាស់គ្នេរខំគ្រប់ប្រាណ

ទោះមានឧប្បស្គអប្បាលមាណ          ជួយផ្សំរួញច្រាន់បានគ្រប់គ្នា។​

បឋមវិជ្ជាគ្រាពូជ៍សាសន៏                   ទ្រព្យម្តាយល្អល្អះចែកគ្រប់គ្នា

ជៀសក្តៅសៅហ្មងរងវេទនា              សូមជោគជ័យជាមានរហូត។

អ្នកម្តាយមានធ៌មបួនប្រការ          គ្រប់បុត្ររូបាមុនប្រសូត

ដាក់ក្នុងខ្លួនប្រាណរៀងរហូត          ទល់ថ្ងៃប្រសូត្រកើតបេត្តី។

ម្តាយមានចិត្តបុណ្យធ្ងន់លើសលុប ទាំងថ្ងៃទាំងយប់ផ្តល់ចំណី

ដល់ស្ងួនធីតាបុត្រាក្តី                         ចិត្តម្តាយរំពៃគិតរំពឹង។

ពេលកូនឃ្លតឆ្ងាយម្តាយសែននឹក បានបាយភ្លេចទឹកអង្គុយធ្មឹង

ភ្លឹកឃើយគ្រាខ្លះលោះព្រលឹក           កូនអញទេដឹងខ្លះអត់ខ្សោយ។

មេត្តាករុណាសង្ខារផង​                       ម្តាយមានបំណងជាប់មុនក្រោយ

ធម៌នេះដកជាប់មិនដែលធ្លោយ    មានមកយូរហើយពីក្នុងផ្ទៃ។

ពុទ្ធអង្គបរិយាម្តាយព្រះជិត             អែបអននែបនិតពិតមានន័យ

ធុរះបំណងប៉ងយប់ថ្ងៃ                      ព្រះម្តាយថ្លាថ្លៃរកដូចគបាន​។

មាតាព្រាបបានព្រះធរណីរ              រុក្ចជាតិមូរមីរដុះសុខសាន្ត

ប្រទានសត្វលោកបានវិញ្ញាណ       អ្នកម្តាយប្រៀបបានព្រះកល្យាណ​។

អ្នកម្តាយមួយនេះពិតមានគុណ   គុណនេះសែនធ្ងន់ទ្រមិនបាន

នាមជាទាវតាមកប្រោសប្រាណ    ឲ្យពួកយើងបានមានជីវីត​។

គុណអ្នកម្តាយនេះគ្មានអ្វីសង      ប៉ុន្តែគាត់ផ្សងយើងសុខពិត

ឲ្យតែយើងចេះមានគំនិត             គាត់មិនដែរគិតការឈឺចាប់​។