Cause of losing land in Cambodia

          Khmer class this round, we focused on different period and Khmer ancient. We learned about different quotes, life, agriculture from different periods. Since, In the class I learned different thing so I just pick one topic and to share about which is the cause of losing land in Cambodia.

កត្តាដែលនាំឲ្យបាត់បង់ទឹកដីដ៏ធំធេង:

   ជម្លោះរាជវង្ស

     នៅពេលដែលរាជវង្សមានជម្លេាះជាមួយ គឺបណ្តាលឲ្យភ្លេច និងមិនសូវខ្វាយខ្វល់ជាមួយនិងទឹកដីប៉ុន្មាននេាះទេ ដែលបណ្តាលឲ្យសត្រូវ ឈ្លៀតឧកាសក្នុងការដណ្តើមទឹកដី។ដោយសារតែជម្លោះរាជវង្ស មេដឹកនាំខ្មែរខ្លះ បានទៅពឹងពាក់ប្រទេសជិតខាង ដោយសន្យាថា នឹងប្រគល់ទឹកដីឲ្យ បន្ទាប់ពីឈ្នះជម្លោះ។​

ការគ្រប់គ្រងពីអាណានិគមដទៃនិងកាត់ដីឲ្យ

        រយៈពេល​៦៧​ឆ្នាំ​ហើយ ដែល​ទឹកដី​កម្ពុជា​ក្រោម ស្ថិតក្រោម​ការគ្រប់គ្រង​របស់​វៀតណាម​។ អតីត​ខេត្ត​ខ្មែរ​ទាំង​២១​នេះ ត្រូវ​បារាំង​កាត់​ឲ្យ​វៀតណាម​នៅ​ថ្ងៃទី​០៤ មិថុនា ឆ្នាំ​១៩៤៩   ដើម្បី​លើកទឹកចិត្ត​វៀតណាម​ខាងត្បូង ប្រឆាំង​​កុម្មុយនីស្ត​វៀតណាម​ខាង​ជើង ដែល ដឹកនាំ​ដោយ លោក ហូ ជី​មិញ​។

ការគៀបសង្គត់ពីប្រទេសជិតខាង

        ដោយសារតែមានការគៀបសង្គត់ពីប្រទេសសៀម ទើបព្រះបាទជ័យជេស្ឋារត់ទៅពឹងពាក់ វៀតណាមដើម្បីឲ្យជួយដោះស្រាយបញ្ហាដោយព្រមទទួលយកបុត្រីរបស់ព្រះរាជាវៀតណាម មកធ្វើជាព្រះមហាសី។ ដើម្បី ដោះខ្លួនពីការគៀបសង្គត់ទើបព្រះអង្គប្រើនយោបាយនេះ ដើម្បីដោះខ្លួនប៉ុន្តែការដោះខ្លួនរបស់ព្រះអង្គបែរជានាំឥទ្ធិ​ព​ផល​អាក្រក់​ដល់​អ្នកជំនាន់ក្រោយ ។

កត្តាមនុស្សស្រី

         ដោយសារតែស្រឡាញ់ភរិយា​​ ដែលទ្រង់ត្រូវរៀបអភិសេកជាមួយទើបទ្រង់ព្រមទទួលនៅ សំណើរដែលព្រះរាជាវៀតណាម។ ដោយសារតែស្រឡាញ់ភរិយាក្មេងនិង អាចនិយាយថាចាញ់ ល្បិចរបស់ស្រ្តីវៀតណាមទើបទ្រង់ព្រមទទួលនូវសំណើទាំងឡាយរបស់ព្រះរាជាវៀតណាម ដែលជាបិតាក្មេក។

ការបោកប្រាស់

       វៀតណាម ចូលមកជួយខ្មែរធ្វើសង្គ្រាម។ ប៉ុន្តែ បន្ទាប់ពីសង្គ្រាមចប់ ពួកគេ មិនចាកចេញពីប្រទេសទៅវិញឡើយ។ កាលពីមុន វៀតណាម បានខ្ចីទឹកដីខ្មែរ៥ឆ្នាំ។ ប៉ុន្តែ បន្ទាប់ពី៥ឆ្នាំហើយ ពួកគេ បានសន្យាថា នឹងសងវិញក្នុងរយៈពេល ៥ឆ្នាំទៀត។ ជាអកុសល ព្រះបាទជ័យជេដ្ឋាទី២ បានសុគតទៅ។ ហើយខ្មែរព្យាយាមសុំទឹកដីមកវិញ តែសុំមិនបាន។

ពាក្យផ្ដាំ

          បើទោះបី​តាមច្បាប់​អន្តរជាតិ កម្ពុជា​មិនអាច​ទាមទារ​កម្ពុជា​ក្រោម​មកវិញ​ក៏ដោយ ប៉ុន្តែ លោក​សាស្ត្រាចារ្យ បាន​ផ្តាំ​ទៅ​ខ្មែរក្រោម​ទាំងអស់ កុំ​ឲ្យ​អស់សង្ឃឹម ហើយ​ត្រូវតែ​ពង្រឹង​វប្បធម៌ ប្រពៃណី និង​អត្តសញ្ញាណ​របស់​ខ្មែរ​។

ការលោភលន់ មាសប្រាក់

        ដោយសារតែកត្តាលោភលន់ចង់បានមាសប្រាក់ ទើ​បបណ្ដាលឲ្យមានការបែកបាក់ទៅ ជួយប្រទេសផ្សេង ដើម្បីទទួលបញ្ញើដែលគេឲ្យ។

សង្រ្គាមសងខាង

          សង្គ្រាម ក៏ជាកត្តាមួយដែរធ្វើឲ្យមានការបាត់បង់ដី ទៅកាន់ប្រទេសជិតខាង។ ជាក់ស្ដែង ដូចជាការបាត់បង់ដីទៅកាន់ថៃផ្ទាល់ ខេត្តដែលបានបាត់បង់គឺបាត់បង់ដោយសារតែ សង្រ្គាមដែលមានរវាងថៃនិងកម្ពុជាដូច្នេះហើយទើបខេត្តទាំងនោះត្រូវបានបាត់ទៅកាន់ប្រទេសថៃ​ រួមជាមួយនិងរបស់មានតម្លៃជាច្រើនដូចជាប្រាសាទ ទន្លេ វត្តនិង​ប្រជាជន។ល។

                                                                           សូមអរគុណ

I hope you enjoy reading this and understand something about Cambodia even though its written in Khmer. Thank you.

 

 

 

 

 

 

 

2 Replies to “Cause of losing land in Cambodia”

  1. It’s a shame you don’t have a donate button! I’d without a doubt donate to this fantastic blog!
    I guess for now i’ll settle for bookmarking and adding your RSS feed
    to my Google account. I look forward to new updates
    and will talk about this website with my Facebook group.
    Talk soon!

    my web-site; bitumen 40/50

Leave a Reply to bitumen 40/50 Cancel reply

Your email address will not be published. Required fields are marked *